សមាគមសហករណ៍កម្ពុជាគឺជាចលនាសហភាពសហគមន៍ដែលធ្វើការជាមួយសហគមន៍កសិករកសិកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា

សហគមន៍ជនបទជិត៤០ ពឹងផ្អែកលើការគាំទ្ររបស់ CAC

អ្វីយើងធ្វើ

Co-op organisers accepting deposits

ការរៀបចំ និង ការគាំទ្រ សហគមន៍ហិរញ្ញវត្ថុដើម្បីជួយប្រជាជនក្រីក្រនៅជនបទរបស់កម្ពុជា។ ក្រៅពីការជួយបង្កើតសហគមន៍ថ្មី, CAC បានផ្តល់នូវការបណ្តុះបណ្តាលដល់អ្នកដឺកនាំសហគមន៍ លើការត្រួតពិនិត្យសហគមន៍ ការប្រតិបត្តការ និងការទំនាក់ទំនងជាបណ្តាញ និងការចែករំលែកបទពិសោធន៍រវាងសហគមន៍ ដើម្បីឱ្យពួកគេអាចរៀន និង គាំទ្រគ្នាទៅវិញទៅមក។

ជួយប្រជាជនបង្កើតអាជីវកម្មកសិកម្ម និង សហគ្រាសខ្នាតតូចដើម្បីកាត់បន្ថយភាពក្រីក្រ។ នេះរួមបញ្ចូលទាំងបង្រៀនពួកគេពីជំនាញគ្រប់គ្រងអាជីវកម្ម និង ដំណើរការទីផ្សារ។

Financial education session at a village

លើកកម្ពស់ពីផលប្រយោជន៍នៃការប្រើប្រាស់សេវាកម្មសហគមន៍ រហិរញ្ញវត្ថុទៅឱ្យអ្នកភូមិ ជាពិសេសកុមារ។ នេះរួមបញ្ចូលទាំងការលើកទឹកចិត្តអ្នកភូមិបើកគណនីសន្សំ និងបង្រៀនពួកគេពី ជំនាញ មូលដ្ឋាន នៃការគ្រប់គ្រងប្រាក់។

Handmade products can be sourced in Cambodia for companies

ផ្តល់សេវាកម្មសហជីពឥណទាន ដល់សហគមន៍ រួមទាំង មូលនិធិសម្រាប់កម្ចី ដល់ សមាជិកសហគមន៍។

កម្រោងដទៃទៀត

Palm sugar production

យើងអនុវត្តគម្រោងទាំងឡាយណា ដែលផ្តល់ប្រយោជន៍ដល់អ្នកភូមិជនបទ ឬ ក្រុមកសិករ។ គម្រោងទាំងនេះជាទូទៅពាក់ព័ន្ធនឹងការកសាងសមត្ថភាព និង ដំណើរការទីផ្សារ និងជំរុញ នៃការលក់ឪ្យបានល្អប្រសើរជាងមុន តាមរយៈ សហគមន៍កសិកម្ម។ ឧទាហរណ៍ យើងកំពុងធ្វើការនៅក្នុងខេត្តកំពង់ឆ្នាំងលើគម្រោងកសាងសមត្ថភាពក្នុងវិស័យកសិកម្ម ជាមួយដៃគូរបស់យើង, DGRV-សហពន័្ឋសហករណ៍រ៉ាយហ្វាយសិនអាល្លឺម៉ង់។
គម្រោងនេះរួមបញ្ចូលការប្រើប្រាស់សហគមន៍របស់យើងចំនួន ១០ នៅក្នុងខេត្ត រចនាសម្ព័ន្ធនេះផ្តល់ការបណ្តុះបណ្តាលកសិកម្ម និង សេវាកម្មប្រឹក្សាយោបល់ ដល់កសិករនៅទីនោះ។ កសិករនឹងរៀនពីចំណេះដឹង និង បច្ចេកវិទ្យាថ្មីបំផុត នៅក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងផលិតភាពលើកសិដ្ឋានរបស់ពួកគេ។

របៀបដែលយើងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

សមាគមសហករណ៍កម្ពុជា (CAC) គឺគ្រប់គ្រងដោយសមាជិក, មិនមែនសម្រាប់ប្រាក់ចំណេញ, មិនមែនជំនួយសម្រាប់សង្គ្រោះ។ យើងធ្ចើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដោយផ្តល់ឱ្យកសិករ និង ប្រជាជនក្រីក្រនៅជនបទ ទទួលបានសេវាកម្មហិរញ្ញវត្ថុដែលពួកគេអាចជឿទុកចិត្ត – សេវាកម្មផ្តល់ដោយ សហគមន៍ ដែលអ្នកភូមិជាម្ចាស់ អនុវត្តនិងសំរេចដោយសហគមន៍។ នេះអាចជួយឱ្យពួកគេសន្សំប្រាក់មានសុវត្ថិភាព (ដោយមិនមានហានិភ័យ ដល់ប្រាក់របស់ពួកគេដោយការលាក់ប្រាក់នៅក្នុងផ្ទះ) និង ផ្តល់ឱ្យពួកគេទទួលបានប្រាក់កម្ចី ដើម្បីចាប់ផ្តើម ឬ ពង្រីកអាជីវកម្ម (ដោយមិនចាំបាច់ងាកទៅរកអ្នកចងការប្រាក់ក្នុងស្រុកដែលបានយកការប្រាក់ខ្ពស់) ។ CAC ជួយអប់រំអ្នកភូមិ ពីជំនាញ និង ចំណេះដឹងលើរបៀបគ្រប់គ្រងប្រាក់ សម្ភារបរិក្ខា ដូច្នេះពួកគេអាចក៏សាងអនាគតមួយល្អប្រសើរជាងមុន។ ក្នុងចំណោម ៨០% នៃប្រជាជនកម្ពុជាកំពុងរបស់នៅតាមជនបទ ហើយចំនួនប្រជាជនតិចជាង ៥% ប៉ុណ្ណោះមានគណនីធនាគារមួយ ផលប៉ះពាល់ នៃការផ្តល់សេវាហិរញ្ញវត្ថុចំណាយទាប និងការអប់រំអំពីការប្រើប្រាស់សេវាកម្មទាំងនោះ គឺជាការសំខាន់។រៀនពីរបៀបសហករណ៍ជួយដល់ជនក្រីក្រ។

នេះគឺឧទាហរណ៍មួយ នៃប្រសិទ្ឋផលការងាររបស់យើង។
មានគ្រួសារមួយមកពីភូមិមួយក្នុងខេត្តកំពង់ឆ្នាំង បានចូលជាសមាជិកក្នុងក្រុមសហគមន៍កសិកម្មក្នុងស្រុករបស់គេតាំងពីចាប់ផ្តើមក្រុមដំបូងកាលពី៣ឆ្នាំមុន។ ពួកគេចាប់ផ្តើមខ្ចីប្រាក់ ២៥ដុល្លា ពីក្រុមដើម្បីទិញគ្រាប់ពូជ និង ជីដើម្បីដាំបន្លែ លក់នៅទីផ្សា។ មុនពេលសហគមន៍បង្កើត ពួកគេត្រូវខ្ចីប្រាក់ពីអ្នកចងការប្រាក់ក្នុងភូមិ ដែលគិតការប្រាក់ ១០% ក្នុងមួយខែ។ ពួកគេមិនអាចខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទេ ព្រោះពួកគេមិនមានទ្រព្យសម្បត្តិបញ្ចាំសម្រាប់ប្រាក់កម្ចី។
ពួកគេមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទិញផ្ទះផ្ទាល់ខ្លួន និង បានពង្រីកផលិតកម្មដំណាំបន្លែរបស់ពួកគេលើដីជួលក្បែរផ្ចះ។ ពួកគេបានខ្ចីប្រាក់ ៥០០ដុល្លា ពីសហគមន៍ ហើយកំពុងសងត្រលប់ទៅវិញ និង សន្សំប្រាក់រាល់ខែ។ ពួកគេសង្ឃឹមថាអាចបន្តពង្រីកអាជីវកម្មរបស់ពួកគេ ជាមួយនឹងគោលដៅដើម្បីបញ្ជូនកូនរបស់ពួកគេទៅមហាវិទ្យាល័យ។

ចូលចិត្តការងាររបស់យើង?

យើងធ្វើការជាមួយស្ថាប័នម្ចាស់ជំនួយមកពីប្រទេសជាច្រើន ដើម្បីអនុវត្តកម្មវីធី កសាងសមត្ថភាព និង បន្ថយភាពក្រីក្រក្នុងភូមិជាច្រើននៅកម្ពុជា។ ប្រសិនបើអ្នកកំពុងស្វែងរកដៃគូក្នុងប្រទេសកម្ពុជា ដែលមានឯកទេសខាងផ្តល់សេវាកម្មហិរញ្ញវត្ថុ និងការកសាងសមត្ថភាពកសិកម្ម ដូចនេះ សូមអ្នកទាក់ទងមកយើងខ្ញុំដើម្បីពិភាក្សា។

ទំនាក់ទំនងយើង

ទូរស័ព្ទ ៖ +៨៥៥ ១៧ ២៥ ២៥ ៨៣ ឬ +៨៥៥ ៨៨ ៧១៦ ៣១០៩

EMAIL: INFO@CACCAMBODIA.COM

អាស័យដ្ឋាន ៖ ផ្ទះលេខ ៣២ T ផ្លូវ ៣៥២ ភូមិ ០៤ សង្កាត់ ច្រាំងចំរេះ១ ខ័ណ្ឌ ឬស្សីកែវ រាធានីភ្នំពេញ ប្រទេសកម្ពុជា។