របៀបសហគមន៍ហិរញ្ញវត្ថុជួយដល់ជនក្រីក្រ

នៅសតវត្សរ៍ទី 19 ក្នុងប្រទេសអាល្លឺម៉ង់, កសិករក្រីក្រជាច្រើនកំពុងធ្លាក់ខ្លួនក្នុងបំណុល។ បន្ទាប់ពីមានភាពរាំងស្ងួត និង ទិន្នផលដំណាំទទួលបានផលទាប ពួកគេបង្ខំចិត្តខ្ចីប្រាក់បន្ថែមដើម្បីដោះស្រាយលើបញ្ហានេះ ជាមួយនឹងការកើនឡើងជាច្រើនយ៉ាងជ្រៅនៅបំណុល, ការលំបាក និង ភាពអស់សង្ឃឹម។
ក្នុងចំណោមពួកគេ មានបុរសម្នាក់ឈ្មោះ លោក Franz Hermann Schulze-Delitzsch ។ លោក Franz បានសម្រេចចិត្តចូលរួមរកដំណោះស្រាយមួយសម្រាប់ការបញ្ហានេះ។ គាត់បានបង្កើតក្រុមសហករណ៍មួយដែល មានការចូលរួមពី កសិករ ជាសមាជិក។កសិករទាំងនោះបានបរិច្ចាកទឹកប្រាក់មួយចំនួនតូចទៅក្រុមជារៀងរាល់ខែ ។ នៅពេលមានតម្រូវការ សមាជិកម្នាក់ៗអាចខ្ចីប្រាក់ពីការសន្សំរួមគ្នាដើម្បីប្រើប្រាស់។ វិធីនេះ, ពួកគេអាចចៀសផុតពីការជំពាក់បំណុលដែលពួកគេធ្លាប់ត្រូវបានគេបង្ខំឱ្យប្រើ។
សហករណ៍ហិរញ្ញវត្ថុដំបូងបានកើតឡើងចាប់ពីពេលនោះមក។
គំរូនេះបានរីករាលដាលឡើង ទូទាំងតំបន់អឺរ៉ុប និងទ្វីបអាមេរិកខាងជើងក្នុងអំឡុងពេលសតវត្សទី 19 ហើយកំពុងឈានដល់គ្រប់ជ្រុងនៃពិភពលោក។ មកដល់ថ្ងៃនេះការអភិវឌ្ឍន៍សហករណ៍ រហិរញ្ញវត្ថុ ជាគំរូមួយដ៏មានប្រសិទ្ធិភាព និងការអភិវឌ្ឍន៍ប្រកបដោយ មាននិរន្តរភាពនៅជុំវិញពិភពលោក ការផ្តល់ឱ្យប្រជាជនក្រីក្រមានការផ្លាស់ប្តូរដើម្បីចាកចេញពីភាពក្រីក្រ និងបង្កើតជីវិតមួយល្អប្រសើរជាងមុន។

Illustration of 19th century farmers

CAC ជួយអ្នកភូមិ បង្កើត និងរៀបចំសហគមន៍, បង្រៀនពួកគេពីរបៀបគ្រប់គ្រងប្រាក់ និង របៀបដាក់ប្រាក់ក្នុងសហគមន៍ដើម្បីគ្រប់គ្រងនិងប្រតិបតិ្តការប្រកបដោយនិរន្តរភាព។

ការបង្កើតសហគមន៍ប្រកបដោយនិរន្តភាព គឺបើកចំហរសម្រាប់អសមាជិកគ្រប់គ្នាចូលរួម

CAC អនុវត្តតាមគោលការណ៍សហគមន៍ដែលទទួលស្គាល់ជាអន្តរជាតិ នៅពេលកំពុងគាំទ្រដល់សហគមន៍ទាំងឡាយក្នុងប្រទេសកម្ពុជា:

  1. សមាជិកស្ម័គ្រចិត្ត និង បើកចំហសមាជិកភាព
  2. ការត្រួតពិនិត្យដោយសមាជិកតាមបែបប្រជាធិបតេយ្យ
  3. ការចូលរួមផ្នែកសេដ្ឋកិច្ចដោយសមាជិក
  4. ស្វ័យភាព និង ឯករាជ្យភាព
  5. ការអប់រំ ការបណ្តុះបណ្តាល និងព័ត៌មាន
  6. កិច្ចសហប្រតិបត្តិការក្នុងចំណោមសហកមន៍
  7. យកចិត្តទុកដាក់ និងព្រួយបារម្ភសម្រាប់សហគមន៍
  8. មានការទទួលខុសត្រូវសង្គម
  9. ការកសាងស្ថិរភាពហិរញ្ញវត្ថុ